ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១៣ តុលា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី លោក​អូបាម៉ា​និង​គណបក្ស​សាធារណរដ្ឋ​ប្តេជ្ញា​ថា នឹង​ស្វែងរក​សុភនិច្ឆ័យ​រួម។ តើ​លោក​អូបាម៉ា​អាច​សម្រេច​គោលនយោបាយ​ងាក​ទៅ​រក​អាស៊ី ដោយ​មាន​គណបក្ស​សាធារណរដ្ឋ​ជា​អ្នកគ្រប់គ្រង​សភា​អាមេរិក​ដែរ​ឬ​ទេ? អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ព្យាយាម​កែច្នៃ​កាក​សំណល់​ គ្រឿង​អេឡិចត្រូនិច ដើម្បី​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​បាន។ អ្នកនេសាទ​ជនជាតិ​ប៉ាឡេស្ទីន ប្រឈមមុខ​នឹង​បញ្ហា​ព្រំដែន​និង​គ្រាប់​កាំភ្លើង។ ការឈ្នះ​បាន​ការគ្រប់គ្រង​សភា​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ធ្វើឲ្យ​មាន​ភាពស្មុគស្មាញ​ដល់​គោលនយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា។ ស្លឹកឈើ​ចំរុះ​ពណ៌​នៅ​ក្នុង​តំបន់ Blue Ridge Parkway នៃ​រដ្ឋ Virginia។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា «carry out» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «The Hunger Games: Mocking Jay Part 1»៕

XS
SM
MD
LG