បញ្ហាតម្លើងប្រាក់ឈ្នួលអប្បរិមានៅក្នុងការបោះឆ្នោតពាក់កណ្តាលអណត្តិនៅស.រ.អា
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែវិច្ឆិកាខាងមុខនេះ មានបញ្ហាសំខាន់ៗមួយចំនួនត្រូវបានលើកយកមកជជែកតទល់ក្នុងគណបក្សធំៗទាំងពីរ ក្នុងនោះក៏មានបញ្ហាតម្លើងប្រាក់ឈ្នួលអប្បរិមាផងដែរ។ លោក ឌុច ដារិន្ទ សាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee នៅរដ្ឋ Florida បានចែករំលែកទស្សនៈរបស់លោកអំពីបញ្ហានេះ ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយនាង លី ម៉ូរីវ៉ាន់ នៃវីអូអេពីរដ្ឋធានីវ៉ាស៊ីនតោន៕