អ្នកសិក្សាពិនិត្យមើលប្រវត្តិយោធានិយមរបស់ខ្មែរក្រហម
ចលនាខ្មែរក្រហមមានលក្ខណៈជារចនាសម្ព័ន្ធយោធាស្ទើរទាំងស្រុង ដោយមិនមានស្ថាប័នស៊ីវិលទេ ទោះនៅពេលជាឧទ្ទាមនិងពេលក្លាយជារដ្ឋាភិបាលក្តី ហើយលទ្ធិយោធានិយមជ្រុលរបស់ខ្មែរក្រហមអាចជាកត្តាមួយដែលបានធ្វើឲ្យចលនាបរាជ័យនៅទីបំផុត។ នេះជាការអះអាងរបស់លោក ញ៉ែម បូរ៉ាដែន អ្នកនិពន្ធសៀវភៅមួយអំពីអង្គការចាត់តាំងយោធាខ្មែរក្រហមដែលមានចំណងជើងថា «ខ្មែរក្រហម៖ មនោគមន៍វិជ្ជា យោធានិយម និងបដិវត្តន៍ដែលបំផ្លាញមនុស្សអស់មួយជំនាន់»។ លោក បូរ៉ាដែនជានិស្សិតនាយទាហានកំពុងសិក្សានៅសាលាបញ្ជាការនិងសេនាធិការកងទ័ពជើងគោកសហរដ្ឋអាមេរិក Fort Leavenworth សហរដ្ឋអាមេរិក និងជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Delaware។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍រវាងលោក សឹង សុផាត នៃវីអូអេជាមួយលោក ញ៉ែម ដូចតទៅ៖