សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក
កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០១៤ ត្រូវបានរៀបចំដោយក្រុមយុវជនសន្តិភាពអន្តរជាតិនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញានេះ។ ពីរដ្ឋធានីវ៉ាស៊ីនតោន អ្នកស្រី លី ម៉ូរីវ៉ាន់ នៃវីអូអេ បានសម្ភាសតាមទូរស័ព្ទ ស្តីអំពីសារៈសំខាន់នៃការចូលរួមក្នុងកិច្ចប្រជុំសន្តិភាពពិភពលោកនេះ ជាមួយលោក ប៊ុន ប៉េងហ៊ុយ ប្រធានមជ្ឈមណ្ឌលកម្មវិធីអភិវឌ្ឍយុវជន ហើយនឹងជាយុវជនម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរ១២នាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។