កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២៤ កក្កដា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី សមាជិកគណបក្សប្រជាធិបតេយ្យ ព្រួយបារម្ភ ដោយសារតែការស្ទង់មតិបង្ហាញថា ការគាំទ្រលោកអូបាម៉ា ធ្លាក់ចុះ។ តុលាការមួយរបស់អាមេរិក សម្រេចថា លោកអូបាម៉ា បានរំលោភសិទ្ធិរបស់សាជីវកម្មអាមេរិកមួយ ដែលមានម្ចាស់ជាចិន។ ការអនុវត្តច្បាប់របស់រដ្ឋNorth Dakora ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែកំណើនផលិតកម្មប្រេងនៅរដ្ឋនេះ។ ការថែរក្សាសត្វភេដ៏កម្រមួយប្រភេទ នៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញថា ថាមពលប្រើពន្លឺព្រះអាទិត្យអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ថាមពលអគ្គិសនីធម្មតា ក្នុងពេលឆាប់ៗនេះ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «same old, same old» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង«Lucy»៕