មន្រ្តីរដ្ឋាភិបាលបានបញ្ជាក់ថាឧទ្ធម្ភាគចក្រប្រភេទZ9ផលិតនៅក្នុងប្រទេសចិនបានធ្លាក់នៅក្នុងរណ្តៅស្រះទឹកដ៏ធំមួយដែលគេជីកយកដីនៅជាយក្រុងភ្នំពេញដោយបានបណ្តាលឱ្យមានមនុស្សចំនួន៤នាក់នៅលើនោះបានស្លាប់និងម្នាក់ទៀតរងរបួសក្នុងខណៈពេលដែលឧទ្ធម្ភាគចក្រកំពុងតែបើកបរហ្វឹកហ្វឺន។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីភ្នំពេញ៕