មន្ត្រីអាមេរិកជួបមន្ត្រីចិនអំពីវិបត្តិនៅសមុទ្រចិនខាងត្បូង
លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Chuck Hagel បានធ្វើដំណើរទៅក្រុងប៉េកាំងដើម្បីជួបប្រជុំជាមួយសមភាគីរបស់អស់លោកនៃរដ្ឋាភិបាលក្រុងប៉េកាំង ពិភាក្សាគ្នាអំពីបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍របស់លោក Scott Stearns អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការបរទេសដែលរាយការណ៍មកថា កិច្ចពិភាក្សានេះគ្រោងនឹងរាប់បញ្ចូលបញ្ហាការដ្ឋានបូមប្រេងថ្មីរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងនៅក្នុងដែនទឹកដែលមានជម្លោះជាមួយប្រទេសវៀតណាម ដែលនាំឲ្យមានភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងនេះ៕