កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ០៥ មិថុនា ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី លោកអូបាម៉ា លើកឡើងពីសារៈសំខាន់នៃសន្តិសុខរបស់សម្ព័ន្ធមិត្តអាមេរិកនៅអ៊ឺរ៉ុប ពេលលោកទៅដល់ប៉ូឡូញ។ ការចោទសួរដ៏ច្រើនពីតម្លៃដែលអាមេរិកចំណាយ សម្រាប់សេរីភាពរបស់ព្រឹន្ទបាលBowe Bergdahl។ ការមាក់ងាយនិងការរើសអើង ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍ជាច្រើននៅកម្ពុជា នៅតែលាក់មុខ។ រដ្ឋមន្ត្រីក្រសួងអតីតយុទ្ធជនបានលាឈប់ពីតំណែង បន្ទាប់ពីគេរកឃើញថា អតីតយុទ្ធជនចំនួន១៧០០នាក់មិនទទួលបានការព្យាបាល។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «last but not least» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Edge of Tomorrow»៕