គណបក្សកាន់អំណាចឈ្នះក្នុងការបោះឆ្នោតអសកល
មេដឹកនាំរបស់គណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានប្រកាសទទួសស្គាល់លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ឆ្នាំ២០១៤នេះ។ ថ្លែងក្នុងសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលនៅសង្កាត់ចាក់អង្រែ លោកសម រង្ស៊ីមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិរបស់លោកពេញចិត្តនឹងលទ្ធិផលនៃការបោះឆ្នោតអសកលនេះ។ លោកស៊ុយ ហ៊ាមខេមរានៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕