តុលាការកំពូលកម្ពុជាមិនធ្វើបត្យាបណ្ណសេដ្ឋីជនជាតិរុស្ស៊ី
នៅថ្ងៃសុក្រនេះតុលាការកំពូលប្រទេសកម្ពុជាបានសម្រេចមិនធ្វើបត្យាបណ្ណសេដ្ឋីជនជាតិរុស្ស៊ី ដែលប្រទេសរបស់គាត់ចង់ចាំខ្លួនពីបទលួចលុយច្រើនលានដុល្លារនោះទេ។ ចៅក្រមតុលាការកំពូលគឹមសុថាវីនិយាយថា ច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យបញ្ជូនខ្លួន Sergei Polonsky ទៅរុស្ស៊ីទេ ព្រោះប្រទេសទាំងពីរមិនមានសន្ធិសញ្ញាបត្យាបណ្ណ។ (Reuters)