ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរទស្សន៍​វីអូអេ «វ៉ាស៊ីនតោន​សប្តាហ៍​នេះ» ១០ មេសា ២០១៤


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្មវិធី​ក្នុង​សប្តាហ៍​នេះ​មាន​ព័ត៌មាន​អំពី ការចូលរួម​ចំណែក​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Company Instrumental នៅ​រដ្ឋ Maryland ក្នុង​ការរុករុក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់។ គណៈកម្មការ​ព្រឹទ្ធ​សភា​អាមេរិក​មួយ បោះឆ្នោត​យល់​ព្រម​ឱ្យ​បញ្ចេញ​ជា​សាធារណៈ​នូវ​របាយការណ៍​សម្ងាត់​មួយ​ផ្នែក​ដែល​ចោទ​ក្រុម​សេអ៊ីអា​ថា បាន​ធ្វើ​ទារុណកម្ម​ជនសង្ស័យ​ជា​ភេរវករ។ ២០ឆ្នាំ​ក្រោយពី​អំពើ​ប្រល័យ​ពូជ​សាសន៍  ប្រទេស​Rwanda នាំ​មុខគេ​ក្នុងការ​ធ្វើកំណែ​ទម្រង់​មួយ​ចំនួន។ ល្ខោន​ថ្មី​រឿង Kung Fuដែល​កំពុង​សម្តែង​ក្នុង​ទីក្រុងNew York រៀបរាប់​អំពី​ជីវិត​របស់​អតីត​តារា​ភាពយន្ត​លី សៀវឡុង។ នគរបាល​ចរាចរណ៍ ដ៏​ស្មោះត្រង់​មួយ​រូប​នៅ​ប្រទេស​អាហ្វហ្គានិស្ថាន។ មជ្ឈមណ្ឌល​សុវត្ថិភាព​រថយន្ត​នៅ​អាមេរិក​ថា ប្រព័ន្ធ​នៃ​ការ​ប្រមូល​រថយន្ត​ត្រឡប់​ទៅ​វិញ បរាជ័យ។ ការបង្រៀន​គ្រាម​ភាសា​អង់គ្លេស​បែប​អាមេរិកាំង គឺ​ឃ្លា​ «in a pickle» និង​បញ្ចប់​ដោយ​ឈុត​ខ្លះ​ពី​ភាពយន្ត​អាមេរិក​រឿង «In The Blood»៕

XS
SM
MD
LG