អ្នកជំនាញខាងបុរាណវត្ថុផ្តល់អនុសាសន៍ឲ្យបង្កើតសារមន្ទីរសម្រាប់វត្ថុបុរាណ
អ្នកជំនាញខាងបុរាណវត្ថុផ្តល់អនុសាសន៍ឲ្យរដ្ឋាភិបាលបង្កើតសារមន្ទីរសម្រាប់សំពៅ វត្ថុបុរាណនិងកូលាភាជន៍ដែលរកឃើញនៅសមុទ្រក្នុងខេត្តកោះកុងកាលពីឆ្នាំ២០០៦ ហើយជួសជុលសំពៅនោះនិងរៀបចំវត្ថុបុរាណបង្កើតជាសារមន្ទីរដើម្បីទាក់ទាញអ្នកទេសចរណ៍ទៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ លោកពិន ស៊ីសុវណ្ណបានសម្ភាសជាមួយលោកបណ្ឌិត្យ ធុយ ច័ន្ទធួន អ្នកជំនាញខាងបុរាណវត្ថុ ដែលបានចុះទៅពិនិត្យវត្ថុទាំងនេះក្នុងខេត្តកោះកុង៕