នៅពីមុខចេតិយមួយ ដែលមានឆ្លាក់ឈ្មោះ និងមានការដាក់តាំងរូបថតជនរងគ្រោះដោយការវាយប្រហារភេរវកម្ម ដោយគ្រាប់បែកដៃលើហ្វូងបាតករជាកម្មកររោងចក្រកាត់ដេរកាលពី១៧ឆ្នាំមុន មេដឹកនាំគណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យនេះបានចង្អុលការទទួលខុសត្រូវទៅលើក្រុមមន្ត្រីកាន់អំណាចនៅក្នុងរដ្ឋាភិបាលសព្វថ្ងៃ។ លោកគង់ សុឋានរិទ្ធនៃវីអូអេ រាយការណ៍ពីភ្នំពេញ៕