អង្គការរបស់អាមេរិកមួយផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃដល់និស្សិតស្រ្តីខ្មែរវ័យក្មេង
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ហាប់ស្វែល ហ្វោនដេសិន (Harpswell Foundation) បាននិងកំពុងផ្តល់អាហារ កន្លែងស្នាក់នៅ និងការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំដោយឥតគិតថ្លៃដល់និស្សិតស្រីខ្មែរវ័យក្មេងរាប់សិបនាក់ ដែលមកពីភូមិក្រីក្រនានាទូទាំងប្រទេសកម្ពុជា។ ស្ថាបនិកអង្គការនោះ និយាយថា និស្សិតពូកែៗទាំងនេះអាចនឹងក្លាយខ្លួនទៅជាអ្នកដឹកនាំប្រទេសកម្ពុជានៅថ្ងៃអនាគត។ លោក សាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះ ពីរាជធានីភ្នំពេញ៕