កម្មវិធីទូរទស្សន៍វីអូអេ «វ៉ាស៊ីនតោនសប្តាហ៍នេះ» ២៧ កុម្ភៈ ២០១៤
កម្មវិធីក្នុងសប្តាហ៍នេះមានព័ត៌មានអំពី លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry ថ្លែងថា គោលនយោបាយងាកទៅរកអាស៊ី នៅជាអទិភាពមួយសម្រាប់រដ្ឋបាលលោកអូបាម៉ា។ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Chuck Hagel ស្នើឲ្យកាត់កងកម្លាំងយន្តហោះប្រតិកម្មប្រដេញធុនA-10 ទាំងអស់។ អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ថ្លែងអំពីសារៈសំខាន់នៃការធ្វើការស្ម័គចិត្តនិងសេវាសាធារណៈ។ ភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA ប្រារព្ធខួប១០ឆ្នាំ នៃបេសកកម្មរុករក នៅភពផ្កាយព្រះអង្គារ។ ភាពយន្តនាំមុខគេមួយចំនួន នៅក្នុងការប្រកួតយករង្វាន់អូស្ការ។ ការបង្រៀនគ្រាមភាសាអង់គ្លេសបែបអាមេរិកាំង គឺឃ្លា «hit the road» និងបញ្ចប់ដោយឈុតខ្លះពីភាពយន្តអាមេរិករឿង «Non-Stop»៕