សង្គមស៊ីវិលដើរដាក់ញត្តិតាមស្ថានទូត និងអង្គការ តែត្រូវប៉ូលិសរារាំង
កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែលនិងដំបងឆក់នៅថ្ងៃពុធនេះ បានរាំងខ្ទប់មិនឲ្យក្រុមអង្គការសង្គមស៊ីវិលដើរដង្ហែដាក់ញត្តិទៅកាន់ស្ថានទូតដើម្បីទាមទារឲ្យធ្វើអន្តរាគមន៍ដោះលែងកម្មករនិងសកម្មជនសហជីពចំនួន២៣នាក់ដែលកំពុងជាប់ឃុំឃាំង។ លោកហេង រស្មីនៃវីអូអេរាយការណ៍ពីភ្នំពេញ៕