ទឹកជំនន់ធ្វើឱ្យខ្សត់ខ្សោយដល់វត្តខ្លះនៅរដូវភ្ជុំបិណ្ឌ
នៅតំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ក្រុមប្រជាពលរដ្ឋបានប្រារព្ធពិធីភ្ជុំបិណ្ឌដោយមានធារទឹកដែលព័ទ្ធជុំវិញល្ហរល្ហាចដាច់កន្ទុយភ្នែក។ ជាក់ស្តែងនៅភូមិសសីនៃស្រុកពញាឮខេត្តកណ្តាលដែលស្ថិតនៅចម្ងាយប្រមាណ៣៥គីឡូម៉ែត្រប៉ែកឦសានរាជធានីភ្នំពេញ អ្នកភូមិធ្វើដំណើរដោយទូកម៉ាស៊ីនដើម្បីប្រារព្ធពិធីបុណ្យព្រះពុទ្ធសាសនានេះនៅវត្តតាម៉ៅ។ នៅទីនេះសល់ដីទួលតែក្នុងបរិវេណជុំវិញព្រះវិហារនិងសាលាឆាន់តែប៉ុណ្ណោះ៕