ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលនិធិ IMF បន្ថយ​ការរំពឹងទុក​របស់​ខ្លួន​ចំពោះ​សេដ្ឋកិច្ច​សាកល


នៅ​ក្នុង​របាយការណ៍​ប្រចាំ​ត្រីមាស​ចុង​ក្រោយ​បំផុត​របស់​ខ្លួន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF បាន​ឲ្យ​ដឹង​ថា ការធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច មួយ​ផ្នែក គឺ​ដោយសារតែ​អ្វី​ដែល​គេ​ហៅ​ថា​«ការកើន​ឡើង​មិន​ត្រូវ​តាម​ការរំពឹងទុក​ដែល​កើត​មាន​ជា​បន្ត»​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ជ្រៅ​ជាង​ការរំពឹង​ទុក​ដែល​កើត​ឡើង​នៅ​អ៊ឺរ៉ុប។ ក៏ប៉ុន្តែ មូលនិធិ​IMF​នេះ បាន​ឲ្យ​ដឹង​ថា ស្ថានការណ៍​នេះ ទំនង​ជា​នឹង​បាន​ប្រសើរ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ លោក មៀល អាសេហ្កា (Mil Arcega)នៃ​វីអូអេ រាយការណ៍​ព័ត៌មាន​នេះ ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ហើយ​នាង លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG