ក្រោយការសម្តែងរបាំព្រះរាជទ្រព្យ ពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដាមានមោទនភាពយ៉ា
ក្រុមរបាំព្រះរាជទ្រព្យនៃប្រទេសកម្ពុជាបានសម្តែងនៅទីក្រុងនូវយ៉ក នៅដើមខែឧសភានេះជាលើកទីមួយ ក្នុងរយៈពេលជាង៤០ឆ្នាំ។ ការសម្តែងដែលជាផ្នែកមួយនៃមហោស្រពសិល្បៈខ្មែរ Season of Cambodia នេះ មិនមែនសម្រាប់តែទស្សនិកជនអាមេរិកាំងទស្សនាកម្សាន្តប៉ុណ្ណោះទេ។ ការសម្តែងនេះថែមទាំងបាននាំឲ្យពលរដ្ឋខ្មែរជាច្រើន ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅរស់នៅឆ្ងាយពីមាតុភូមិ ដូចជានៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកជាដើមនោះ មានមោទនភាពយ៉ាងខ្លាំងទៀតផង។ លោកប៉ូច រាសី នៃវីអូអេ រាយការណ៍អំពីរឿងនេះពីទីក្រុងនូវយ៉ក៕