សិល្បករខ្មែរ ត្រៀមខ្លួនចូលរួមសម្តែងក្នុងមហោស្រពសិល្បៈខ្មែរនៅញូយ៉ក
សិល្បករ សិល្បការនីខ្មែរកំពុងត្រៀមខ្លួនដើម្បីទៅបង្ហាញទេពកោសល្យរបស់ពួកគេនៅក្នុងទីក្រុងញូយ៉ក សម្រាប់មហោស្រពរយៈពេល២ខែ ដែលនឹងចាប់ផ្តើមនៅខែមេសាខាងមុខនេះ។ មហោស្រពនេះនឹងនាំយកសិល្បករខ្មែរសរុបចំនួន១២៥នាក់ ពីប្រទេសកម្ពុជា ទៅសម្តែងនៅទីនោះ។លោកសាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ៕