សត្វកម្រៗនៅកម្ពុជាដែលជិតដាច់ពូជត្រូវបានអភិរក្សនៅកម្ពុជា
ដោយធ្វើដំណើរតាមទូកម៉ាស៊ីនលើផ្ទៃទឹកដែលរួមតូចដែលធ្វើឲ្យទ្រូងទូកបុកនឹងផ្ទាំងថ្មនិងប៉ះនឹងពំពូកខ្សាច់ប៉ប្រះទឹកជាញឹកញាប់ ក្រុមអ្នកបរិដ្ឋានរបស់រដ្ឋាភិបាលនិងពីអង្គការក្រៅរដ្ឋាភិបាលបានដើរត្រួតពិនិត្យឡើងវិញនូវការការពារសត្វស្លាបដែលនៅសេសសល់តិចតួចបំផុតតាមតំបន់ព្រៃលិចទឹកនៃទន្លេមេគង្គរវាងស្រុកសៀមបូកខេត្តស្ទឹងត្រែងនិងស្រុកសំបូររបស់ខេត្តក្រចេះ។ នៅទីនេះសត្វស្លាបចំនួនបួនប្រភេទត្រូវដាក់ជាក្រុមពពួកសត្វដែលជិតផុតពូជនិងត្រូវការការពារជាចាំបាច់។ ក្នុងនោះគឺសត្វត្រយ៉ងចង្កំក-ស សត្វរំពេរទន្លេ`សត្វត្រដក់តូច និងសត្វត្មាតភ្លើង។ លោកគង់ សុឋានរិទ្ធ នៃវីអូអេបានចុះទៅយកការណ៍នៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះកាលពីសប្តាហ៍មុន សូមជូនព័ត៌មាននេះដូចតទៅ៖