ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ត​ខ្ចី​ប្រាក់​ថែម​ទៀត


កាលពី​ថ្ងៃ​ពុធ​ទី​២៣​ខែ​មករា​នេះ រដ្ឋ​សភា​អាមេរិក​បាន​បោះឆ្នោត​ពន្យា​ពេល​បំណុល​ដែល​ត្រូវ​សង​ ដោយ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​អនុញ្ញាតិ​ឲ្យ​រដ្ឋាភិបាល​ក្រុង​Washington បន្ត​ខ្ចី​ប្រាក់ ដើម្បី​ចាយ​វាយ​លើ​ការចំណាយ​របស់​ខ្លួន​សម្រាប់​រយៈ​ពេល​៤​ខែ​ខាង​មុខ។​ គណបក្ស​សាធារណរដ្ឋ​សង្ឃឹម​ថា ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ទាំង​២ ឈាន​ដល់​ការសម្រប​សម្រួល​គ្នា​មួយ​លើ​ការកាត់​ការ​ចំណាយ។ តែ​គណបក្ស​ប្រជា​ធិបតេយ្យ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ មិន​អាច​ជួយ​អ្វី​បាន​ដល់​ការដោះស្រាយ​បញ្ហា​សារពើពន្ធ​រយៈ​ពេល​យូរ ដែល​អាមេរិក​កំពុង​ប្រឈម​នោះ​ទេ។លោក មីល អាសេហ្កា (Mil Arcega) ​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​នាង លី ម៉ូរីវ៉ាន់ នៃ​វីអូអេ ជូន​សេចក្តី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG