ជនសង្ស័យ៦នាក់ត្រូវចាប់ខ្លួនពីបទចាប់ជម្រិត និងប្លន់ធនាគារ
ក្រុមសមត្ថកិច្ចខេត្តកំពង់ចាមនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ បន្ទាប់ពីបានរៀបចំគម្រោងប្លន់ប្រាក់ពីធនាគារអេស៊ីលីដា សាខានៅស្រុកស្ទឹងត្រង់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច។ ជនសង្ស័យទាំង៦នាក់ត្រូវបានបង្ហាញមុខជាសាធារណៈនៅស្នងការប៉ូលិសខេត្ត។ មានជនសង្ស័យខ្លះអត់អាវ ស្លៀកតែខោខ្លី និងមានស្នាមវាយដំជាំមុខដែលសង្ស័យថា ក្រុមសមត្ថកិច្ចវាយដើម្បីសួរចម្លើយ។