លោកអូបាម៉ា តែងតាំងប្រធានបុគ្គលិកនៃសេតវិមាន ជារដ្ឋមន្រ្តីថ្មីនៃក្រសួងរតនាគារអាមេរិក
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានតែងតាំងលោកJack Lew ដែលជាប្រធានបុគ្គលិកនៃសេតវិមាន ជារដ្ឋមន្រ្តីថ្មីនៃក្រសួងរតនាគារ។ បើសិនជាព្រឹទ្ធសភាយល់ព្រម លោក Lew នឹងចូលកាន់តំណែងនេះ ជំនួសលោក Timothy Geithner ដែលបានទទួលការសសើរផង និងការរិះគន់ផងក្នុងរយៈពេល៤ឆ្នាំ ដែលលោកបានកាន់តំណែង។ លោក មាល អាសេហ្កា (Mil Arcega) រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ហើយនាង លី ម៉ូរីវ៉ាន់នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។