សេរីភាពបញ្ចេញមតិនៅកម្ពុជាធ្លាក់ចុះដែលនាំឲ្យមានក្តីបារម្ភច្រើន
- VOA Khmer
នៅកម្ពុជាសេរីភាពបញ្ចេញមតិមានការធ្លាក់ចុះក្នុងឆ្នាំ២០១២ ជាពិសេសចំពោះសកម្មជនសិទ្ធិមនុស្ស និងសកម្មជនប្រជាធិបតេយ្យ។ លោកប៉ា ងួន ទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសារព័ត៌មានឯករាជ្យ បានប្រាប់លោកម៉ែន គឹមសេងនៃវីអូអេថា ក្នុងឆ្នាំ២០១២នេះ មានសកម្មជនព្រៃឈើ សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានត្រូវគេចាប់ដាក់ពន្ធនាគារឬបាញ់សម្លាប់៕