ពលរដ្ឋចំនួនប្រាំបីនាក់ត្រូវចាប់ខ្លួនដោយសារសុំឲ្យជំនួយពីលោកអូបាម៉ា
- VOA Khmer
ប្រជាពលរដ្ឋចំនួនប្រាំបីនាក់ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវចាប់ខ្លួនពីបទបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ការចាប់ខ្លួនធ្វើឡើងខណៈដែលប្រជាពលរដ្ឋទាំងនេះបានយករូបថតលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បិទលើដំបូលផ្ទះពួកគេដែលធ្វើពីសង្កសី និងមានសរសេរអក្សរលើដំបូលផ្ទះនោះជាអក្សរឡាតាំងថា SOS ឬមានន័យស្វែងរកការជួយ។លោក គង់ សុឋានរិទ្ធនៃវីអូអេ រាយការណ៍ពីរាជធានីភ្នំពេញ។