លោកប្រធានាធិបតី អូបាម៉ា ដាក់រដ្ឋ New York និង New Jersey ជាតំបន់«មានមហន្តរាយធំ» ដើម្បីជំនួយសហព័ន្ធ
ពលរដ្ឋជិតប្រាំមួយលាននាក់ ដែលរស់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក ឥតមានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីខ្យល់វល់កំបុតត្បូងដ៏ធំឈ្មោះ Sandyបានបោកបក់ឆ្លងកាត់តំបន់នេះ ដោយកម្លាំងខ្យល់និងទឹកភ្លៀងដ៏ខ្លាំងអស្ចារ្យ កាលពីថ្ងៃចន្ទ។ លោក Richard Green នៃ វីអូអេ រាយការណ៍អំពីរឿងនេះ។