សារមន្ទីរហូឡខស្តអាមេរិកគ្រោងតាំងពិព័រណ៍ស្តីពីអំពើប្រល័យ ពូជសាសន៍កម្ពុជា
- VOA Khmer
ក្រុមជំនាញការផ្នែកបទឧក្រិដ្ឋប្រល័យពូជសាសន៍នៃសារមន្ទីរហូឡខស្ត (Holocaust)របស់សហរដ្ឋអាមេរិកបានស្វែងរកការបញ្ចូលទិន្នន័យនៃសាលាក្ដីខ្មែរក្រហម និងធ្វើការតាំងពិព័រណ៍ស្តីពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបានកើតឡើងនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ក្រុមមន្ដ្រីនៃសារមន្ទីរសង្គមស៊ីវិល និងមន្ត្រីសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍នេះ។ ពិព័រណ៍នេះនឹងត្រូវធ្វើឡើងនៅក្នុងសារមន្ទីរហូឡខស្តក្នុងរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់រយៈពេល១៨ខែ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីភ្នំពេញ។