លោក អូបាម៉ា និងលោក រ៉មនី ពិភាក្សាប្តូរទស្សនៈគ្នា អំពីគោលនយោបាយបរទេស
លោកប្រធានាធិបតី Barack Obama និង លោក Mitt Romney គូប្រជែងគណបក្សសាធារណរដ្ឋរបស់លោក បានបញ្ចេញទស្សនៈខុសគ្នា អំពីបញ្ហាគោលនយោបាយបរទេសមួយចំនួន កាលពីយប់ថ្ងៃចន្ទនៅក្នុងការពិភាក្សាដេញដោលគ្នាទីបីនិងជាលើកចុងក្រោយ នៃយុទ្ធនាការជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ ២០១២។ ការពិភាក្សានេះបានប្រព្រឹត្តធ្វើនៅសាកលវិទ្យាល័យ Lynn University នៅទីក្រុង Boca Raton រដ្ឋ Florida។ អ្នកឆ្លើយឆ្លងព័ត៌មានជាតិ Jim Malone នៃវីអូអេ ធ្វើសេចក្តីរាយការណ៍ពីក្រុង វ៉ាស៊ីនតោន។