ពលរដ្ឋខ្មែរអាមេរិក ចូលរួមកាន់ទុក្ខការចូលទិវង្គតនៃអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ
ប្រជាពលរដ្ឋខ្មែរអាមេរិកមួយចំនួន ដែលរស់នៅក្នុងតំបន់រដ្ឋធានីWashington បានទៅវត្តពុទ្ធិការ៉ាម ដែលស្ថិតនៅក្នុងក្រុងSilver Springរដ្ឋMaryland ដើម្បីចូលរួមកាន់ទុក្ខការចូលទិវង្គតនៃអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ ដែលព្រះអង្គបានទាមទារឯករាជ្យពីប្រទេសបារាំងនៅឆ្នាំ១៩៥៣។ ព្រះបាទនរោត្តម សីហនុ បានកាន់អំណាចពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ប្រកបដោយប្រសិទ្ធិភាព។ ព្រះអង្គបានរួចព្រះជន្ម ពីរបបខ្មែរក្រហមដ៏សាហាវឃោរឃៅ ដែលបានចូលកាន់កាប់ប្រទេសកម្ពុជានៅពាក់កណ្តាលទសវត្សរ៍១៩៧០ និងនៅពេលដែលព្រះអង្គនិរទេសព្រះកាយ។