ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រងគ្រោះ​ពី​ទឹក​អាស៊ីដ​ ជាតិ​ប៉ាគិស្ថាន​ រីករាយ​នឹង​ជីវិត​ថ្មី​នៅ​រដ្ឋ​ តិចសាស់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​បណ្តា​ពលរដ្ឋ​អាមេរិកាំង​ថ្មី​ ដែល​បាន​ទទួល​សច្ចា​ប្រណីធាន​ចូល​សញ្ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​នៅ​ទី​ក្រុង​ Houston ​រដ្ឋ​ Texas​ មាន​ស្រ្តី​ជាតិ​ប៉ាគិស្ថាន​ម្នាក់​ អាយុ​ ២៦​ ឆ្នាំ​ ដែល​បាន​ចូល​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ក្រោយ​ពី​ត្រូវ​បាន​គេ​ជះ​ទឹក​អាស៊ីដ​ទៅ​លើ​មុខ​នាង​ កាល​ពី​ដប់​ឆ្នាំ​មុន។​ វេជ្ជ​បណ្ឌិត​នៅ​ក្រុង​ Houston​ បាន​ធ្វើ​ការ​វះ​កាត់​ជា​ច្រើន​លើក​ ដើម្បី​សំអិត​សំអាង​មុខ​របស់​នាង​ឡើង​វិញ។​ តែ​ទោះ​ជា​នៅ​មាន​សម្លាក​ ក៏​នាង​កំពុង​រស់​នៅ​ ក្នុង​ជីវិត​តាម​ប្រក្រតី​ថ្មី​របស់​នាង​ ហើយ​ខំ​ជួយ​ជន​រង​គ្រោះ​ដទៃ​ទៀត​ដោយសារ​អំពើ​ហិង្សា​នេះ​ នៅ​ក្នុង​ប្រទេស​កំណើត​របស់​នាង។​ Greg​ Flakus​ នៃ​វីអូអេ​ រាយការណ៍​ពិស្តារ​ពី​ទី​ក្រុង​ Houston។

XS
SM
MD
LG