ថ្ងៃទី១៤នៃការប្រកួតកីឡាអូឡាំពិកក្រុងឡុងដ៍
ថ្ងៃទី១៤នៃកីឡាអូឡាំពិក

១
កីឡាការិនី Meseret Defar នៃប្រទេសអេត្យូពី នៅក្រោយពេលនាងបានឈ្នះការរត់ប្រណាំងចម្ងាយ៥.០០០ម៉ែត្រសម្រាប់នារី កាលពីថ្ងៃ ១០ សីហា ២០១២។

២
កីឡាករ Jordan Ernest Burroughs របស់សហរដ្ឋអាមេរិក (សម្លៀកបំពាក់ព័ណ៌ក្រហម) ប្រកួតជាមួយកីឡាករ Matthew Judah Gentry នៃប្រទេសកាណាដា នៅក្នុងការប្រកួតបោកចំបាប់សេរីទម្ងន់៧៤គ.ក្រ.សម្រាប់បុរស។

៣
ក្រុមកីឡាករបាល់ក្នុងទឹក (water polo) របស់ប្រទេសម៉ុងតេណេក្រូ (Montenegro) កំពុងមើលទិដ្ឋភាពនៅនាទីចុងក្រោយនៃការចាញ់របស់ក្រុមខ្លួន ជាមួយក្រុមឈ្នះប្រទេសក្រូអាស៊ី។

៤
កីឡាករទុយនីស៊ី Oussama Mellouli ពេលកំពុងហែលសេរីទៅកាន់មេដាយមាសរបស់លោក នៅក្នុងការប្រកួតហែលទឹកម៉ារ៉ាតុនសម្រាប់បុរស។

៥
ក្រុមកីឡាការិនីអេស្ប៉ាញធ្វើការសម្តែងក្នុងទឹក (synchronized swimming)។

៦
កីឡាការិនី Neta Rivkin នៃប្រទេសអ៊ីស្រាអែលបង្ហាញស្នាដៃនៅក្នុងការប្រកួតអត្តពលកម្ម។

៧
លោក Jesse Phillips (ឆ្វេង) និង លោក Stephen Bird នៃក្រុមកីឡាករអុំទូកអូស្ត្រាលីប្រកួតនៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រទូក kayak ២០០ម៉ែត្រ។

៨
ក្រុមកីឡាករស៊ុយអែតអបអរនៅក្រោយបានផ្ចាញ់ក្រុមប្រទេសហុងគ្រីនៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាបាល់បោះបុរស។

៩
កីឡាករ Oussama Mellouli នៃប្រទេសទុយនីស៊ីដេកអបអរនៅក្រោយពេលបានឈ្នះបានមេដាយមាសនៅក្នុងការហែលទឹកម៉ារ៉ាតុនចម្ងាយ១០គ.ម.នៅឧទ្យាន Hyde Park។

១០
ភ្ញៀវទេសចរដើរកាត់សាលសន្និសីទ ExCel នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។

១១
កីឡាករ Maris Strombergs នៃប្រទេសឡាតវី (Latvia) ឱនគោរពនៅក្រោយពេលមានឈ្នះក្នុងការប្រកួតប្រណាំងម៉ូតូ BMX សម្រាប់បុរស។