ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខៀវ សំផន ទទួល​ខុសត្រូវ​ប្រមូល​កម្លាំង​បដិវត្ត


ទេសចរ​ម្នាក់​ឈរ​មើល​​រូបថត​​អតីត​មេដឹកនាំ​ខ្មែរក្រហម​​ដែល​ព្យួរ​​នៅលើជញ្ជាំង​ក្នុង​សារៈមន្ទីរ​ជាតិទួលស្លែង។​ (ឆ្វេងទី១)​អៀង សារី អាយុ ៨៤ឆ្នាំ ជា​អតីតរដ្ឋមន្រ្តី​ការបរទេស​ក្នុង​របប​ខ្មែរក្រហម​ (ទី២) ភរិយារបស់ អៀង សារី​ គឺ អៀង ធីរិទ្ធអាយុ ៧៨ឆ្នាំ​អតីតរដ្ឋមន
ទេសចរ​ម្នាក់​ឈរ​មើល​​រូបថត​​អតីត​មេដឹកនាំ​ខ្មែរក្រហម​​ដែល​ព្យួរ​​នៅលើជញ្ជាំង​ក្នុង​សារៈមន្ទីរ​ជាតិទួលស្លែង។​ (ឆ្វេងទី១)​អៀង សារី អាយុ ៨៤ឆ្នាំ ជា​អតីតរដ្ឋមន្រ្តី​ការបរទេស​ក្នុង​របប​ខ្មែរក្រហម​ (ទី២) ភរិយារបស់ អៀង សារី​ គឺ អៀង ធីរិទ្ធអាយុ ៧៨ឆ្នាំ​អតីតរដ្ឋមន
សាក្សី​បាន​ប្រាប់​សវនាការ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា​ ជនជាប់ចោទ​ខៀវ ​សំផន​ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សរសេរ និង​ផ្សព្វផ្សាយ​ដើម្បី​ប្រមូល​កម្លាំង​សម្រាប់​ចលនា​តស៊ូ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម។
ស្រប​ពេល​ជាមួយ​គ្នា​នេះ​អ្នកជំនាញការ​អាមេរិក​បាន​រំលឹក​ឡើងវិញ​ថា ខៀវ ​សំផន​ គឺ​ជា​មនុស្ស​ស្មោះត្រង់​នៅ​សម័យ​មុន​ពួក​ខ្មែរក្រហម​កាន់​អំណាច។
លោក​ រចឹម ​ទន់ ​អតីត​អ្នក​នាំសារ​របស់​ប៉ុល​ ពត​ ដែល​ជា​មេស្ថាបនិក​របប​ខ្មែរក្រហម​និង​ជា​អ្នក​នាំសារ​របស់ អៀង​ សារី​ ដែរ ​លោក​បាន​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ថា ​ខៀវ ​សំផន​ ទទួល​បន្ទុក​ផ្នែក​ប្រមូល​កម្លាំង​សម្រាប់​រណសិរ្ស​បង្រួបបង្រួម​ជាតិ​កម្ពុជា​នៅ​ក្នុង​ទសវត្សរ៍​១៩៦០​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។
«គាត់​មាន​ក្រុម​របស់​គាត់។ ខាង​កម្លាំង​រណសិរ្ស​គឺ​លើ​គាត់​ទាំង​ស្រុង​ហើយ។ សរសេរ​ជា​ភាសា​ខ្មែរ ជា​ភាសា​បរទេស​គឺ​លើ​គាត់​ហើយ»។
អតីត​អ្នក​នាំសារ​របស់​ប៉ុល​ ពត​
លោក​ រចឹម ​ទន់ ​ជា​ជនជាតិ​ចារ៉ាយ​ មាន​ដើម​កំណើត​នៅ​ស្រុក​អណ្តូងមាស​ ខេត្ត​រតនគីរី។ គាត់​បាន​អះអាង​ថា​ គាត់​ចូល​ក្នុង​ជួរ​ចលនា​តស៊ូ​របស់​ពួក​កុម្មុយនិស្ត​ម៉ៅនិយម​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ហើយ​បច្ចុប្បន្ន ​សក្សី​រូបនេះ​រស់​នៅ​ស្រុកម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ។
«កម្លាំង​រណសិរ្ស បើ​តាម​ខ្ញុំ​ចាំ​គឹ​ទី​១​ប្រមូល​កម្លាំង​បញ្ញាវន្ត​ទាំង​អស់។ ហើយ​បន្ទាប់​មក​គឺ​ប្រមូល​កម្លាំង​ក្នុង​ប្រទេស​គឺ​កម្លាំង​ជាតិ​ទាំង​មូល។ កាលនោះ​គេ​បែង​ចែក​វណ្ណៈ​ខ្លះ។ យើង​ធ្វើ​ជា​រណសិរ្ស​ដើម្បី​ប្រមូល​កម្លាំង​ឲ្យ​បាន​ធំ​ទូលាយ​ក្នុង​ប្រទេស។ គាត់​បញ្ជាក់​ច្បាស់ៗ​ចឹង»។
ក្នុង​ពេល​ជាមួយគ្នា​នេះ​អ្នក​ជំនាញការ​អាមេរិក​ផ្នែក​ខ្មែរក្រហម​លោក​ ដេវីដ​ ឈែនដ៍ល័រ​ បាន​រំលឹក​ឡើង​វិញ​ថា ​ខៀវ ​សំផន​ ជា​មនុស្ស​ស្អាតស្អំ ​ហើយ​ជា​បុគ្គល​ដែល​គួរ​ឲ្យ​ភ័យខ្លាច​សម្រាប់​ព្រះ​អង្គម្ចាស់​នរោត្តម ​សីហនុ​ នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ចាប់​ផ្តើម​ចលនា​តស៊ូ។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះខណៈ​ដែល​លោក​បញ្ចប់​ការផ្តល់​សក្ខីកម្ម​រយៈពេល​ប្រាំមួយ​ថ្ងៃ​ដល់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កាល​ពី​ព្រឹក​មិញនេះ។
លោក​រចឹម ​ទន់​ ឆ្លើយ​សំណួរ​របស់ ​លោក​ សេង ​ប៊ុនឃាង​ ជំនួយការ​ព្រះរាជអាជ្ញា​ថា​ជនជាប់​ចោទ​ទាំងបួន​នាក់​ក្នុង​សំណុំ​រឿង ​០០២ ​គឺ​អៀង​សារី ប្រពន្ធ​របស់​គាត់ ​គឺអៀង​ ធីរិទ្ធ ​នួន ​ជា​ និង​ខៀវ​ សំផន ​បាន​បណ្ដុះបណ្តាល​នយោបាយ​ដល់​កម្មាភិបាល​នៅ​មុន​និង​ក្រោយ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់កាប់​អំណាច​នៅ​ខែ​មេសា​ ឆ្នាំ ១៩៧៥។
ការបណ្ដុះបណ្តាល​នោះ​បាន​ផ្តោត​ទៅ​លើ​សភាពការណ៍​និង​ការគាំទ្រ​ជាតិ​និង​អន្តរជាតិ​រួម​ទាំង​គោល​ការណ៍​ប្រមូល​កម្លាំង​តស៊ូ​ផង​ដែរ។
«គ្រប់​ស្រទាប់​ទាំង​អស់​ត្រូវតែ​ប្រមូល​ទាំងអស់​ដើម្បី​ជា​កម្លាំង​បន្ត​ការ​តស៊ូ​។ បើ​មាន​កម្លាំង​ប្រជាជន​គឺ​មានកម្លាំង​ចង់​ធ្វើ​អ្វីៗ​បាន​ទាំង​អស់។ គឺ​ច្បាស់​ចឹងហ្មង។ បើ​យើង​មាន​កម្លាំង​ហ្នឹង​ហើយ​កម្លាំង​យោធា​អត់​ចោទ​ទេ»។
របប​កម្ពុជា​ប្រជា​ធិបតេយ្យ​បាន​បង្ក​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ស្លាប់​យ៉ាងតិច​១.៧​លាន​នាក់។ ប៉ុន្តែ​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​សំណុំ​រឿង​០០២​នេះ ​បាន​នាំ​គ្នា​បដិសេធ​ការ​ទទួល​ខុសត្រូវ​ជា​បន្ត​បន្ទាប់៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG