ការផ្អើលជាន់គ្នាក្នុងអ្នកពិធីបុណ្យអុំទូកសម្លាប់មនុស្សច្រើនរយនាក់
មានមនុស្សលើសពី៣០០នាក់បានស្លាប់នៅយប់ថ្ងៃច័ន្ទនៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានៅរាជធានីភ្នំពេញ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្រោយពេលដែលអ្នកចូលរួមថ្មើរជើងក្នុងពិធីបុណ្យអុំទូក បានជាប់ស្ទះដំណើរនៅលើស្ពានទើបសាងសង់ថ្មីមួយទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រក្នុងទន្លេបាសាក់។ បើតាមការអះអាងរបស់អាជ្ញាធរ ហ្វូងមនុស្សដែលបានកកកុញបានកើនឡើងនិងបណ្តាលឲ្យមានការផ្អើលឆោឡោ និងការដួលសន្លប់ ការរត់ជាន់គ្នា និងការថប់ដង្ហើម។ ក្នុងនោះមានអ្នករងរបួសជាង៣៥០នាក់ផងដែរ។ រថយន្តសង្គ្រោះនិងរថយន្តប៉ូលីសបានបើកទៅវិញទៅមក រវាងកន្លែងកើតហេតុនៅតំបន់មាត់ទន្លេនិងមន្ទីរពេទ្យ។ (រូបភាពទាំងនេះត្រូវបានថតដោយលោក ហេង រស្មី អ្នករាយការណ៍របស់វីអូអេខ្មែរ)