ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​មូល​និធិ​​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់


កម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​មូល​និធិ​​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់
កម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​មូល​និធិ​​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​តំបន់

ប្រទេស​កម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​មូល​និធិ​សម្រាប់​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​តំបន់ ​នៅពេល​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​បង្កើត​ជា​មូល​និធិនេះ។

ប្រទេសកម្ពុជា​បាន​ចូល​រួម​នៅ​ក្នុង​មូល​និធិ​សម្រាប់​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ ​វត្ថុ​នៅ​ក្នុង​តំបន់ ​នៅពេល​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​បង្កើត​ជា​មូល​និធិនេះ។

រដ្ឋ​សភា​បាន​អនុ​ម័ត​កិច្ច​ព្រម​ព្រៀង​តំបន់​ដ៏​មាន​សារៈ​សំខាន់​មួយ​នៅ​ថ្ងៃ​អង្គារនេះ​ ដើម្បី​បើក​ផ្លូវ​ឱ្យ​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ខ្ចី​ប្រាក់​ចំនួន៦០០​ លាន​ដុល្លារ​អាមេរិក​ ពី​មូល​និធិ​តំបន់​សម្រាប់​ជួយ​ពង្រឹង​ស្ថិរ​ភាព​ហិរញ្ញ​វត្ថុ​ និង​ជំនឿ​ជឿ​ទុក​ចិត្ត​ពី​អ្នក​វិនិ​យោគ​ទុន​នៅ​ក្នុង​ពេល​មាន​វិបត្តិ។

បណ្តា ​ប្រទេស​អាស៊ាន​ រួម​ជា​មួយ​ប្រទេស​ចិន​ ប្រទេស​កូរ៉េ​ និង​ប្រទេស​ជប៉ុន​ បាន​បង្កើត​ជា​មូល​និធិ​មួយ​មាន​ទំហំ​ទឹក​ប្រាក់​១២០​០០០​លាន​ដុល្លារ​ អាមេរិក​ ដែល​ក្នុង​នោះ​ប្រទេស​សមាជិក​អាស៊ាន​ដាក់​ទុន​ចំនួន​២០% និង​អាស៊ាន​បូក​៣ ​ដាក់​ទុន​ចំនួន​ ៨០%។

កិច្ច ​ព្រម​ព្រៀង​ពហុ​នីយ​កម្ម​គំនិត​ផ្តួច​ផ្តើម​ឈៀង​ម៉ៃ ​ដែល​បាន​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​ធ្នូ​ ឆ្នាំ​២០០៩​ ដោយ​ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ និង​ទេសា​ភិបាល​ធនាគារ​កណ្តាល​នៃ​ប្រទេស​អាស៊ាន​ និង​អាស៊ាន​បូក​៣​ សំដៅ​បង្កើត​មូល​និធិ​តំបន់​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​វិបត្តិ​ហិរញ្ញ​តំបន់​នៅ​ក្នុង​ ឆ្នាំ​១៩៩៧​ និង​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ​២០០៨។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ភ្ជាប់​ជា​មួយ​ច្បាប់​នេះថា ​ ប្រទេស​កម្ពុជា​នឹង​ដាក់​ទុន​បម្រុង​អន្តរ​ជាតិ​របស់​ខ្លួន​ចំនួន​១២០​ លាន​ដុល្លារ​អាមេរិក​ និង​ទម្រង់​នៃ​ការ​ដាក់​ទុន​ធ្វើ​ឡើង​ជា​ប័ណ្ណ​សង​តាម​បញ្ជា។

សេចក្តី​ថ្លែង​ហេតុ​នេះ​ បាន​បន្ថែម​ថា​ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ប្រទេស​កម្ពុជា​ពិត​ជា​បាន​បោះ​ជំហ៊ាន​១​ថ្មី ​ទៀត​ក្នុង​ការ​ជួយ​ពង្រឹង​ស្ថិរ​ភាព​នៃ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ដែល​នឹង​ បង្កើត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ និង​បង្កើន​ទំនុក​ចិត្ត​ពី​ផ្នែក​ឯក​ជន​ មក​លើ​វិស័យ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា។

ក្នុង ​កិច្ច​ព្រម​ព្រៀង​នេះ​ ការ​អនុញ្ញាត​ឱ្យ​ខ្ចី​បាន​ធ្វើ​ការ​បែង​ចែក​ជា​៤​ក្រុម​ គឺ​ក្រុម​ទី​១​ សម្រាប់​ប្រទេស​កម្ពុជា​ ប្រទេស​ឡាវ​ ប្រទេស​វៀតណាម​ និង​ប្រទេស​ភូមា​ មាន​មេ​គុណ​ចំនួន​៥​ដង​ ធៀប​ទៅ​នឹង​ការ​ដាក់​ទុន​របស់​ប្រទេស​នីមួយៗ។​ ក្រុម​ទី​២​ សម្រាប់​ប្រទេស​អាស៊ាន​៥​និងកោះ​ហុងកុង​ មាន​មេគុណ​២,៥​ដង។​ ក្រុម​ទី​ ៣ ​សម្រាប់​ប្រទេស​កូរ៉េ​មាន​មេគុណ​១​ដង​ និង​ក្រុម​ទី​៤​សម្រាប់​ប្រទេស​ចិន ​និង​ជប៉ុន​ មាន​មេគុណ​០,៥​ដង។

កិច្ច​ព្រម​ព្រៀង​នេះ​ បាន​បញ្ជាក់​ថា​ ភាគី​នីមួយៗ​មាន​សិទ្ធិ​ខ្ចី​បាន​ចំនួន​២០% លើ ​ចំនួន​ដែល​ភាគី​នីមួយៗ​មាន​សិទ្ធិ​ខ្ចី​ដោយ​គ្មាន​ដាក់​លក្ខ​ខណ្ឌ​របស់​មូល ​និធិរូបិយ​បណ្ណ​អន្តរ​ជាតិ​ ដោយ​គ្រាន់​តែ​ប្រើ​យន្ត​ការ​តំបន់​និង​ចំនួន​៨០% ទៀត​ ដាក់​លក្ខ​ខណ្ឌ​របស់​មូល​និធិ​រូបិយ​បណ្ណ​អន្តរ​ជាតិ។

លោក ​ គង់​ វិបុល​ រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ បាន​ថ្លែង​ប្រាប់​សម័យ​ប្រជុំ​សភា​ថា​ យើង​នឹង​យក​ច្បាប់​នេះ​ទៅ​អនុវត្ត​ឱ្យ​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា ​របស់​យើង។

«រាជរដ្ឋា​ភិបាល​នឹង​បន្ត​នូវ​នីតិ​វិធី ​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ ហើយ​វា​ជា​ឧបករណ៍​មួយ​សម្រាប់​រដ្ឋា​ភិបាល​របស់​យើង​យក​ទៅ​បន្ត​នូវ​គោល​នយោ ​បាយ​របស់​រាជ​រដ្ឋា​ភិបាល​នៅ​ក្នុង​អាណត្តិ​នេះ​ ហើយ​រាជ​រដ្ឋា​ភិបាល​នឹង​បន្ត​នីតិ​វិធី ​ជូន​ដំណឹ ង​ទៅ​ប្រទេស​អាស៊ាន​បូក​៣ ​ដែល​ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​នៃ​ប្រទេស​អាស៊ាន​ និង​អាស៊ាន​បូក​៣​នឹង​ប្រជុំ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះនៅ​ក្នុង​ប្រទេស​ ប៉ាគីស្ថាន»។

លោក ​ ឈាង​ វ៉ុន​ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋ​សភា​ខាង​គណ​បក្ស​ប្រជា​ជន ​កម្ពុជា​ បាន​ថ្លែង​ថា​ មូល​និធិ​នេះ​មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​ប្រទេស​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ពេល​អនាគត។

«កិច្ច​ព្រម​ព្រៀង​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​១ ក្នុង​ប្រទេស​១០+៣ ​ នេះ​ នៅ​ពេល​ដែល​វិបត្តិ​ហិរញ្ញ​វត្ថុ​ ប្រទេស​នោះ​អាច​ស្នើ​សុំ​ខ្ចី​ប្រាក់​ដែល​ជា​ប្រាក់​១​ ចំណែក​របស់​ខ្លួន​ បាន​ចូល​រួម​វិភាគ​ទាន​សម្រាប់​យក​មក​បម្រើ​ការ​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញ​ វត្ថុ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន»។

លោក ​ យឹម​ សុវណ្ណ​ សមា​ជិក​សភា​គណ​បក្ស​សម​ រង្ស៊ី​ បាន​គាំទ្រ​កិច្ច​ព្រម​ព្រៀង​នេះ​ទាំង​ស្រុង​ ដោយ​សារ​វា​ជា​យន្ត​ការ​១​ដែល​យើង​មាន​លទ្ធ​ភាព​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ​អាមេរិក​ ដើម្បី​រក្សា​លំ​នឹង​ចរាចរ​ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រាក់​រៀល​នៅ​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG