កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៨ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលដាក់យុទ្ធសាស្រ្តសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយពឹងផ្អែកលើវ៉ាក់សាំងរបស់ចិន។ ក្រុមសិទ្ធិមនុស្សថា អាជ្ញាធរគួរផ្តល់លំហសាធារណៈក្នុងតំបន់ក្រហមសម្រាប់អ្នកកាសែតប្រមូលព័ត៌មាន។ អ្នកវិទ្យាសាស្ត្របន្តការសិក្សាដើម្បីបង្ការជំងឺរាតត្បាតថ្មីដូចវីរុសកូរ៉ូណា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសហ្គាណាបញ្ចូនយោធាដើម្បីពង្រឹងការដាក់បម្រាមលើការជីករ៉ែខុសច្បាប់នៅជិតតំបន់ទន្លេនិងបឹងបួរធំៗ។ រដ្ឋាភិបាលម៉ិកស៊ិកប្រកាសសូមទោសជនជាតិដើមម៉ាយ៉ាន៕
ព័ត៌មានពេលរាត្រី៖ ៨ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលផ្តល់សិទ្ធិឲ្យមន្ទីរពេទ្យឯកជនចំនួន ៣ ព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈអ្នកជំងឺកើនឡើងជាង ១ម៉ឺននាក់។ បទសម្ភាសន៍ VOA៖ គេអាចដកស្រង់មេរៀនអ្វីខ្លះពីការបិទខ្ទប់កូវីដដំបូងនៅភ្នំពេញនិងតាខ្មៅ? រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកវិភាគថា មរណភាពរបស់លោកប្រធានាធិបតី Deby ប៉ះពាល់ដល់ការប្រឆាំងភេរវកម្មនៅតំបន់ Sahel។ ការសាងសង់ទំនប់មេគង្គ៖ អ្នកភូមិថៃបង្ហាញពីភាពសោកសៅចំពោះទន្លេមេគង្គដែលកំពុងមានវិបត្តិ។ រឿងរ៉ាវជនចំណាកស្រុកមកពីផ្នែកទាំងសងខាងនៃព្រំដែនសហរដ្ឋអាមេរិក៕