កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ៧ មីនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា គណបក្សថ្មីនិងចាស់ ត្រៀមប្រកួតនៅថ្នាក់ឃុំសង្កាត់ ក្នុងបរិយាកាសនយោបាយរឹតត្បិត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ធនាគារនៅមីយ៉ាន់ម៉ា ត្រូវបានបិទ ខណៈការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ និងចលាចលហិរញ្ញវត្ថុកំពុងកើតមាន។ លោក Trump ចង់រក្សាការគ្រប់គ្រងគណបក្សសាធារណរដ្ឋ និងឲ្យតម្រុយឈរឈ្មោះបោះឆ្នោតនៅឆ្នាំ ២០២៤។ ទីភ្នាក់ងារអង្គការសហប្រជាជាតិថា៖ ការវាយប្រហារដោយក្រុមឧទ្ទាម Houthi នៅភាគខាងជើងយេម៉ែន អាចបង្កជាវិបត្តិមនុស្សធម៌៕
ព័ត៌មានពេលរាត្រី៖ ៧ មីនា ២០២១
នៅក្នុងភាគទី ៩ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ផ្តោតលើការពិភាក្សាអំពី «ឧស្សាហកម្មជំនាន់ទី ៤»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ច្បាប់ឆ្មាំសមុទ្រដ៏តឹងរ៉ឹងថ្មីមួយរបស់ចិន មានគោលដៅលើប្រទេសនៅអាស៊ីអាគ្នេយ៍ដែលគាំទ្រដោយអាមេរិក។ តើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងជួយចិនបង្កើនឥទ្ធិពលនៅតំបន់ Balkans ឬទេ? ឱកាសនិងបញ្ហាប្រឈមកើតមានស្របគ្នា ខណៈសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើន៕