ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៦ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អតីត​មន្រ្តី​បក្ស​ប្រឆាំង៖ គណបក្ស​ថ្មី​«កែ​ទម្រង់​កម្ពុជា» មិនមែន​ជា «សួន​លម្អ​ប្រជាធិបតេយ្យ»។ ជំងឺ​កូវីដ១៩ រំខាន​សិស្ស​តាម​បណ្តា​ខេត្ត ដែល​មក​រៀន​ថ្នាក់​ឧត្តម​សិក្សា​នៅ​រាជធានីភ្នំពេញ។ ក្រុម​គ្រួសារ​អ្នក​ជំងឺ​មហារីក ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​កម្លាំង​ចិត្ត​ពី​សហគមន៍។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ្នក​ការពារ​បរិស្ថាន បារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក និង​អាមេរិក។ ប្រទេស​នូវែលសេឡង់គាំទ្រ​ដល់​គម្រោង​ប្រើប្រាស់​ដ្រូន ដើម្បី​តាមដាន​សត្វ​ផ្សោត​ដ៏​កម្រ។ ស្វា​អ៊ូរ៉ង់អ៊ូតង់​ឥណ្ឌូណេស៊ី ត្រូវបាន​ដោះលែង​ទៅ​ក្នុង​ព្រៃ។ តួអង្គ​ភាពយន្ត Hotel Rwanda បង្ហាញ​ខ្លួន​នៅតុលាការ ខណៈ​អ្នក​គាំទ្រ​រិះគន់​ថា​ជា «សវនាការ​បង្គ្រប់​កិច្ច»៕

XS
SM
MD
LG