ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ៥ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បន្ត​កើន​ឡើង ខណៈ​រដ្ឋាភិបាល​ត្រៀម​បញ្ចប់​ការ​បិទខ្ទប់​ទីក្រុង​ភ្នំពេញ​និង​ក្រុង​តាខ្មៅ។ ក្រុម​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ចប់​និទណ្ឌភាព​ចំពោះ​អំពើហិង្សា​ប្រឆាំង​អ្នក​សារព័ត៌មាន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មនុស្ស​យ៉ាង​ហោច​ណាស់ ២៣​នាក់​ស្លាប់ ៧០​ផ្សេងទៀត​រង​របួស នៅក្នុង​ការ​បាក់​ស្ពាន​អាកាស​ផ្លូវ​រថភ្លើង​មួយ​កន្លែង​ក្នុង​ប្រទេស​ម៉ិកស៊ិក។ អ្នក​ឆ្លងជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ឡើង​ជាង ២០​លាន​នាក់ ខណៈ​ជំងឺ​បន្ត​រាតត្បាត​យ៉ាង​មហន្តរាយ​គ្មាន​ស្រាកស្រាន្ត។ ម្ចាស់​មូលនិធិ​មនុស្សធម៌​សកល លោកBill Gates និង​ភរិយា Melinda Gates ប្រកាស​ពី​ការ​លែងលះ​គ្នា។ មេដឹកនាំ​ហុងកុង​លើកឡើង​ពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​«ព័ត៌មាន​ក្លែងក្លាយ» ស្រប​ពេល​ដែល​ការ​ព្រួយ​បារម្ភ​កើនឡើង​អំពី​សេរីភាព​សារព័ត៌មាន​របស់​ទីក្រុង​នេះ។ អ្នក​សារព័ត៌មាន​ជប៉ុន​ម្នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ កម្រៃទាប លក្ខខណ្ឌ​ការងារ​មិន​ល្អ ភាព​នឿយហត់​ដោយសារ​ជំងឺកូវីដ បង្កឲ្យ​មាន​កង្វះ​ខាត​គិលានុបដ្ឋាក​ទូទាំង​ពិភពលោក។ អ្នក​ការពារ​បរិស្ថាន បារម្ភ​ពី​ការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ដោយ​ជញ្ជាំង​នៅ​បណ្តោយ​ព្រំដែន​ម៉ិកស៊ិក​និង​អាមេរិក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ៥ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា តុលាការ​ភ្នំពេញ​កាត់ទោស​សកម្មជន​បរិស្ថាន​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាងតិច ១៨​ខែ ពី​បទ​ញុះញង់។ លោក ហ៊ុន សែន ថា វ៉ាក់សាំង​ ១លាន​ដូស​របស់​ចិន​​នឹង​មក​ដល់​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​​សម្រាប់​ពលរដ្ឋ​នៅ​តំបន់​ក្រហម។ នៅក្នុង​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» ភាគទី ១៣ មាន​កិច្ច​ពិភាក្សា​អំពី​ «ទស្សន​វិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណៈកម្មការ​ត្រួត​ពិនិត្យ Facebook នឹង​សម្រេច​អំពី​ការ​ហាមឃាត់​លោក Trump នៅ​ថ្ងៃ​ពុធ។ គយ​សហរដ្ឋ​អាមេរិក​បាន​រឹបអូប​យក​ស្រោម​ដៃ​វេជ្ជសាស្ត្រ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី បន្ទាប់ពី​រក​ឃើញ​កា​រប្រើប្រាស់​កម្លាំង​ពលកម្ម​បែប​បង្ខំ។ បេសកជន​មីយ៉ាន់ម៉ា​នៅ​អង្គការ​សហប្រជាជាតិ ប្រាប់​សមាជិក​សភា​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត។ លោក Netanyahu ខកខាន​មិន​បាន​បង្កើត​រដ្ឋាភិបាល​មុន​ថ្ងៃ​កំណត់។ រដ្ឋាភិបាល​ម៉ាលី ថា​ ស្ត្រី​ម៉ាលី​ម្នាក់​បាន​សម្រាល​កូន​ ៩​នាក់។ លោក Trump ហៅ​ការ​ចាញ់​ឆ្នោត​កាលពី​ឆ្នាំ ២០២០ ថា​ជា ​«ការ​កុហក​ធំ» ​មួយ៕

XS
SM
MD
LG