កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សាធារណជនប្រៀបធៀបករណីប៉ូលិសខ្មែរប្រើជង្គង់សង្កត់កបុរសម្នាក់នៅភ្នំពេញ ទៅនឹងករណីនៅអាមេរិក។ អង្គការការពារសត្វព្រៃ WWF រកឃើញថា ការជួញដូរត្រីជិតផុតពូជនៅបន្តកើតមាននៅកម្ពុជា។ បក្សប្រឆាំងទាមទាររដ្ឋាភិបាលប្រើប្រាស់ច្បាប់អន្តរជាតិទាមទារកោះត្រល់មកកម្ពុជាវិញ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ចិនដែលជាប្រទេសផ្តល់កម្ចីច្រើនជាងគេបំផុតក្នុងសាកលលោក សម្រេចពន្យារពេលសងបំណុលដល់ប្រទេសចំនួន ៧៧។ សេដ្ឋកិច្ចអាមេរិកបង្កើតការងារថ្មីជិត ៥លាន ក្នុងខែមិថុនា ខណៈអត្រាអត់ការងារធ្វើធ្លាក់ចុះ។ មនុស្សយ៉ាងតិច ១២៦នាក់ បានស្លាប់ក្នុងករណីបាក់កន្លែងរុករករ៉ែថ្លើមថ្មមួយកន្លែងនៅមីយ៉ាន់ម៉ា។ ទីក្រុងតូក្យូមានករណីឆ្លងជំងឺកូវីដ ១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២ខែ។ អ្នកបោះឆ្នោតរុស្ស៊ីបើកផ្លូវឲ្យលោក Putin ធ្វើជាប្រធានាធិបតីរុស្ស៊ីដល់ឆ្នាំ ២០៣៦៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាជិកគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលជាប់ឃុំ បន្តស្វែងរកអន្តរាគមន៍ពីស្ថានទូតសហភាពអឺរ៉ុបនៅកម្ពុជា។ ធនាគារអេស៊ីលីដាថា របាយការណ៍របស់សង្គមស៊ីវិលអំពីបំណុលកម្មកររោងចក្រ «គ្មានមូលដ្ឋាន» និង«មានចរិតញុះញង់»។ អង្គការឃ្លាំមើលសិទ្ធិមនុស្សទទូចឲ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជនថៃមួយរូបដែលបានបាត់ខ្លួននៅភ្នំពេញ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ចលនាស្វែងរកយុត្តិធម៌ពូជសាសន៍នៅសហរដ្ឋអាមេរិក ទទួលបានការគាំទ្រមុនការបោះឆ្នោតឆ្នាំ ២០២០ ចូលមកដល់។ ឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីទី៣ នៅលើទន្លេមេគង្គ ថ្វីបើប្រទេសជិតខាងបង្ហាញកង្វល់ពីផលប៉ះពាល់ក្តី។ វិភាគ៖ រដ្ឋាភិបាលម៉ាឡេស៊ីមិនបានជំរុញឲ្យមានលំហប្រជាធិបតេយ្យក្នុងរយៈពេល៣ឆ្នាំមកនេះ។ សេដ្ឋកិច្ចវៀតណាមបានកើនឡើងក្នុងអត្រា០,៣៦ភាគរយក្នុងចន្លោះខែមេសា និងមិថុនា។ អគ្គិភ័យដ៏អាថ៌កំបាំងមួយ បានបំផ្លាញរោងចក្រផលិតសារធាតុនុយក្លេអ៊ែរនៅអ៊ីរ៉ង់។ មនុស្សរាប់រយនាក់នៅហុងកុងត្រូវបានចាប់ខ្លួនតាមច្បាប់សន្តិសុខថ្មី។ វេជ្ជបណ្ឌិតអាមេរិកលោក Fauci ថា ពិភពលោកមិនអាចជ្រើសរើសរវាងសេដ្ឋកិច្ចនិងការជួយសង្គ្រោះជីវិតមនុស្សក្នុងវិបត្តិសុខភាពកូវីដ១៩បានទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕