កម្មវិធីវិទ្យុ
05:00 - 05:30
ព័ត៌មានពេលព្រឹក២៧ មេសា៖ លោក Biden ចេញវិធានការការពារប្រាក់ថែមម៉ោងសម្រាប់អ្នកធ្វើការអាមេរិកាំង៤លាននាក់
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក Biden ចេញវិធានការការពារប្រាក់ថែមម៉ោងសម្រាប់អ្នកធ្វើការអាមេរិកាំង៤លាននាក់។ សកម្មជនបរិស្ថានរំឭកខួប១២ឆ្នាំនៃឃាត កម្មលើលោកឈុត វុទ្ធី។ លោក សម រង្ស៊ី៖ព្រែកជីកហ្វូណនតេជោគឺជាឈ្នាន់បម្រើនយោបាយវាតទីនិយមរបស់ចិននិងព័ត៌មានផ្សេងៗទៀត៕
20:30 - 21:29
ព័ត៌មានពេលរាត្រី ២៧ មេសា៖ ធនាគារពិភពលោកភ្ញាក់ផ្អើលចំពោះ«ការប្រែក្រឡះជាប្រវត្តិសាស្ត្រ»នៃការអភិវឌ្ឍរបស់ប្រទេសក្រីក្របំផុត
ព័ត៌មាននៅថ្ងៃនេះមានដូចជា អ្នកកាសែតជើងចាស់ឥណ្ឌាថា អ្នកកាសែតនៅឥណ្ឌារងការគំរាមកំហែងបំបិទមាត់។ ធនាគារពិភពលោកភ្ញាក់ផ្អើលចំពោះ«ការប្រែក្រឡះជាប្រវត្តិសាស្ត្រ»នៃការអភិវឌ្ឍរបស់ក្រុមប្រទេសក្រីក្របំផុត និងព័ត៌មានផ្សេងៗទៀត៕