ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ២៧ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​និង​ចិនរួមគ្នា​បញ្ចៀស​ការ​រើសអើង​ជនជាតិ​ចិន ខណៈ​ករណី​ឆ្លង​កូវីដ​កាន់​តែ​ច្រើន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កង​ជីវពល​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​នៅ​ប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស ១ នាក់​និង​របួស​ច្រើន​នាក់។ សហរដ្ឋអាមេរិក​និង​សហភាព​អ៊ឺរ៉ុប បញ្ជាក់​ថា តំបន់​គ្រីមៀ​ជា​របស់​ប្រទេស​អ៊ុយក្រែន។ ប៉ូលិស​នៅ​ប្រទេស​មីយ៉ាន់ម៉ា បំបែក​ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង Yangon ដោយ​បាញ់​ព្រមាន។ សហរដ្ឋអាមេរិក នឹង​ចេញ​ផ្សាយ​របាយការណ៍​សម្ងាត់​ស្តី​ពី​ការ​សម្លាប់​លោក Khashoggi។ លោក Tony Blair រៀបចំ​ផែនការ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​ជំងឺ​រាតត្បាត​បន្ទាប់។ លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ ថ្កោល​ទោស​យោធា​ភូមា ថាជា​អ្នក​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២៧ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​មន្ត្រី​ប្តឹង​ឲ្យ​ដក​ថ្នាក់​ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន។ អតីត​មេឃុំ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ស្រណោះ​កិច្ចការ​មិន​ទាន់​សម្រេច​ មុន​បក្ស​ត្រូវ​រំលាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេធាវី​សិទ្ធិមនុស្ស​អង់គ្លេស​ត្រៀម​ខ្លួន​ក្លាយ​ជា​អគ្គរដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ សង្គ្រាម​ធ្វើ​ឱ្យ​មាន​ចំណាក​ស្រុក​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ឡើង​ដល់​កំណត់​ត្រា​ថ្មី។ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អ៊ូហ្គាន់ដា ដាក់​ញ្ញត្តិ​ទៅ​កាន់​ការិយាល័យ​សិទ្ធិមនុស្ស​អ.ស.ប ជុំវិញ​ការ​រំលោភ​បំពាន​ផ្សេងៗ។ ប្រធានាធីបតី​ម៉ិកស៊ិក​គាំទ្រ​ការសម្រេច​របស់​លោក Biden ក្នុងការ​បញ្ឈប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន។ រដ្ឋបាល​លោក Biden ស្វះស្វែង​ឱ្យ​មាន​ស្ថិរភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​គ្មាន​ពួក​រដ្ឋ​ឥស្លាម។ របាយ​ការណ៍ អ.ស.ប. បង្ហាញ​ថា មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​តទៅទៀត​ក្នុង​ប្រទេស​ស៊ីរី៕

XS
SM
MD
LG