ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ៣សប្តាហ៍នៃការបាត់ខ្លួនសកម្មជនថៃលោក Wanchalearm Satsaksit នៅរាជធានីភ្នំពេញ ប៉ូលិសកម្ពុជាមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាន ខណៈភាគីថៃបន្តស្ងាត់ស្ងៀម។ អ្នកស្រាវជ្រាវអឺរ៉ុបរកឃើញថា ការបាត់បង់ព្រៃឈើរបស់កម្ពុជាគឺជាការបាត់បង់ដ៏ធំធេងជាងគេបំផុតមួយ។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ការអះអាងរបស់លោកប្រធានាធិបតី Trump អំពីការបន្លំសន្លឹកឆ្នោត បង្កឲ្យមន្ត្រីរៀបចំការបោះឆ្នោតនិងសមាជិកសភាខ្លះងឿងឆ្ងល់។ យានអវកាសរួមគ្នារវាងសហរដ្ឋអាមេរិកនិងអឺរ៉ុប បានហោះទៅជិតព្រះអាទិត្យបំផុត។ ផ្សារភាគហ៊ុននៅតំបន់អាស៊ីធ្លាក់ចុះ បន្ទាប់ពីករណីឆ្លងវីរុសកូរ៉ូណាកើនឡើងនៅសហរដ្ឋអាមេរិក។ រដ្ឋចំនួន៣របស់អាមេរិកឲ្យអ្នកដំណើរពីរដ្ឋដែលមានករណីឆ្លងវីរុសកូរ៉ូណាច្រើន ចូលមកកាន់រដ្ឋខ្លួន ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ។ ពលរដ្ឋអាមេរិកជិត ១,៥លាននាក់បន្ថែមទៀត បានដាក់ពាក្យសំុជំនួយពីការអត់ការងារធ្វើ។ យោធាថៃប្រារព្ធពិធីមួយដើម្បីប្រឆាំងនឹងទស្សនៈប្រវត្តិសាស្ត្ររបស់ក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉មតួអេហ្វែលរបស់បារាំងបើកដំណើរការឡើងវិញ ដោយតម្រូវឲ្យអ្នកទេសចរដើរឡើងកាំជណ្តើរ និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានជាប់ឃុំខ្លួន កំពុងស្វែងរកអន្តរាគមន៍ពីសហរដ្ឋអាមេរិក ខណៈពួកគេហៅការឃុំខ្លួននិងបទចោទប្រកាន់ថា «ជារឿងនយោបាយ»។ របាយការណ៍មួយរបស់អឺរ៉ុបរកឃើញថា ព្រៃឡង់នៅកម្ពុជាកំពុងបន្តបាត់បង់គួរឲ្យព្រួយបារម្ភ ខណៈការកាប់ព្រៃឈើកើនឡើងជាង៧០ភាគរយនៅឆ្នាំ២០១៩។ ការរៀនតាមអនឡាញបង្កជាក្តីព្រួយបារម្ភថា សិស្សដែលមិនមានលទ្ធភាព ត្រូវបាត់បង់ឱកាសរៀន។ ព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា ក្នុងគ្រារោគរាតត្បាតកូវីដ១៩ ពលករចំណាកស្រុកនៅប្រទេសថៃប្រឈមការលំបាកដើម្បីតម្រូវតាមលក្ខខណ្ឌដើម្បីទទួលបានជំនួយពីរដ្ឋាភិបាលថៃ។ វិភាគ៖ ហេតុអ្វីបានជាវៀតណាមដែលជាប្រទេសមានប្រជាជនច្រើន គ្មានករណីស្លាប់ដោយសារជំងឺកូវីដ១៩? លោក John Bolton អតីតទីប្រឹក្សាសន្តិសុខរបស់លោកប្រធានាធិបតី Trump បានចាត់ទុកលោក Trump ជាមេដឹកនាំមិនប្រាកដប្រជា និងជាមេដឹកនាំដ៏គ្រោះថ្នាក់ នៅក្នុងបទសម្ភាសន៍ជាមួយ VOA។ បារំាងនិងអាល្លឺម៉ង់ បានសម្តែងការគាំទ្រខាងនយោបាយនិងហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក។ លោក Trump ជំរុញឲ្យបញ្ចប់ច្បាប់ធានារ៉ាប់រងសុខភាពដែលមានតម្លៃទាប។ ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនឡើងខ្លាំង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

XS
SM
MD
LG