ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ។ កម្ពុជា​រកឃើញ​ជំងឺ​កូវីដ១៩​មួយ​ករណី​ទៀត​លើ​បុរស​ខ្មែរ​អាមេរិកាំង​ទើប​មក​ពី​អាមេរិក។ កម្មករ​រោងចក្រ​ HANA តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ ក្រោយ​បាត់​បង់​ការងារ​ធ្វើ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​ត្រាំ​​ បារម្ភ​ជា​ថ្មី​ថា​ អាមេរិក​ធ្វើ​តេស្ត​ច្រើន​ពេក​ដើម្បី​រក​មើល​​អ្នក​ឆ្លង​​ជំងឺ​កូវីដ១៩។ កីឡាករ​តេន្នីស​ល្បីល្បាញ​លោក​ Novak Djokovic បាន​ធ្វើ​តេស្ត​ឃើញ​មាន​​​វីរុស​កូរ៉ូណា។ រដ្ឋ​មួយ​របស់​អាល្លឺម៉ង់​​ដាក់​វិធាន​រឹតត្បិត​ជា​ថ្មី​ ក្រោយ​​មាន​ការ​ផ្ទុះ​ឆ្លងជំងឺ​​កូវីដ១៩​នៅ​រោងចក្រ​វេច​ខ្ចប់​សាច់។ អ្នក​ប្រើ​អ៊ីនធើណិត​នៅ​ក្នុង​ប្រទេស​ចិន​ថា ស្ថានភាព​ក្នុង​ប្រទេស​ចិន​មាន​សភាព​ដូច​ការ​ធ្វើ​បាប​លោក George Floyd នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូច​ជា រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​ដល់​អ្នកក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ដែល​មាន​ទាំង​អ្នក​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩។ ក្រុម​មេដឹកនាំ​សហជីព​ជំទាស់​យ៉ាង​ខ្លាំងក្លា​នឹង​សំណើ​របស់​ថៅកែ​រោងចក្រ ដែល​សុំ​ឲ្យ​ផ្អាក​ចរចា​ប្រាក់​ឈ្នួល​កម្មករ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សមាជិក​សភា​សហរដ្ឋអាមេរិក​ដ៏​សំខាន់​ម្នាក់​បាន​អំពាវនាវ​ឲ្យ​លោក Michael Pack នាយក​ប្រតិបត្តិ​ថ្មី​នៃ​ទីភ្នាក់ងារ USAGM ផ្តល់​សក្ខីកម្ម​នៅ​ខែ​ក្រោយ​អំពី​ ហេតុអ្វី​ដែល​លោក​បណ្តេញ​​បណ្ដា​មន្រ្តី​ជំនាញ​ជាន់ខ្ពស់​ជាច្រើន​នាក់​របស់ USAGM ចេញ​ពី​តំណែង។ អង្គការ​សុខភាព​ពិភពលោក​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​កើន​ឡើង។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​សំខាន់ៗ​នៅ​​សហរដ្ឋអាមេរិក ប្រឈម​នឹង​ការ​បាត់បង់​អាសនៈ​ក្នុង​ការ​បោះឆ្នោត​សភា។ លោក Biden ហៅ​បទ​បញ្ជា​ថ្មី​របស់​លោក Trump អំពី​បញ្ហា​អន្តោប្រវេសន៍ ថា​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍។ ក្រុម​អ្នក​ជំនាញ​ថា ការ​បញ្ឈប់​ទិដ្ឋាការ H1B នឹង​ធ្វើ​ឲ្យ​និស្សិត​បរទេស​រអែង​មក​សិក្សា​នៅ​សហរដ្ឋអាមេរិក។ ​លោក Trump សរសើរ​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក ក្រោយ​ពី​ធ្វើ​ទស្សនកិច្ច​ទៅ​ទី​នោះ។ លោក Kim Jong Un ផ្អាក «សកម្មភាព​យោធា» ប្រឆាំង​កូរ៉េ​ខាង​ត្បូង និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG