ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​កម្មករ​សំណង់​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន។ សហជីព​កម្មករ​ស្នើ​ក្រសួង​ការងារ​ជំរុញ​ថៅកែ​ឲ្យ​បន្ត​បើក​ប្រាក់​​ដំណាច់​អតីត​ភាព​ការងារ​ឲ្យ​កម្មករ។ កម្ពុជា​និង​ចិន​គ្រោង​ចុះ​ហត្ថលេខា​លើ​«មូលនិធិ​ពិសេស»​ស្តីពី​កិច្ច​ព្រមព្រៀង​មេគង្គ-ឡានឆាង។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន ទី​ផ្សារ​ភាគ​ហ៊ុន​ជុំវិញ​ពិភពលោក​​​ធ្លាក់​ចុះ​ក្រោយ​ព័ត៌មាន​នៃ​ការ​ឆ្លង​​កូវីដ១៩​ច្រើន​ជាង​បំផុត​ក្នុង​មួយ​ថ្ងៃ។ អង្គការ​សហប្រជាជាតិ​ព្រមាន​ថា​ វិធានការ​ទប់ស្កាត់​កូវីដ១៩​​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​និង​​ចែកចាយ​ថ្នាំ​ antiretroviral ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍។ សភា​អាមេរិក​នឹង​បោះឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​ក្នុង​សប្តាហ៍​នេះ។​ កូរ៉េ​ខាង​ត្បូង​ថា​​សៀវភៅ​លោក John Bolton បំភ្លៃ​ការពិត​អំពី​ជំនួប​រវាង​លោក​ត្រាំ​និង​​មេដឹកនាំ​កូរ៉េ​ខាង​ជើង។ នៅ​ពេល​មាន​ការ​បិទ​សាលា​រៀន​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ក្មេង​ស្រីៗ​នាំ​គ្នា​រៀប​ការ​ដោយ​សង្ឃឹម​ថា​ចេញ​ផុត​ពី​ភាព​ក្រីក្រ​៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ។ កម្ពុជា​រក​ឃើញ​ជំងឺ​កូវីដ១៩​មួយ​ករណី​ទៀត​លើ​បុរស​ខ្មែរ​អាមេរិកាំង​ទើប​មក​ពី​អាមេរិក។ សិស្ស​ថ្នាក់​ទី១២​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​ប្រឡង​បាក់ឌុប​នា​ពេល​ខាង​មុខ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​មន្រ្តី​សុខាភិបាល​សហរដ្ឋអាមេរិក​ផ្តល់​សក្ខីកម្ម​អំពី​ការ​ឆ្លើយតប​របស់​​សេតវិមាន​ទៅ​លើ​វីរុស​កូរ៉ូណា ខណៈ​សេតវិមាន​ហាក់​ចាត់​ទុក​អត្រា​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក ថា​មិន​សូវ​សំខាន់។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផ្អាក​​ផ្តល់​ទិដ្ឋាការ​អន្តោប្រវេសន៍​ដល់​ជនបរទេស​​សម្រាប់​ធ្វើការ​ស្រប​ច្បាប់​ក្នុង​សហរដ្ឋអាមេរិក​រហូត​ដល់​ចុង​ឆ្នាំ​នេះ។ វ៉ាក់សាំង​របេង កញ្ជ្រឹល និង​ស្វិត​ដៃជើង ប្រហែលជា​អាច​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ បាន។ ចិន​គំរាម​តបត​នឹង​សហរដ្ឋ​អាមេរិក រឿង​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ចិន និង​ឥណ្ឌា​ឯកភាព​គ្នា​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ប្រល័យ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG