ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​កម្មករ​សំណង់​រំឭក​ឡើង​វិញ​នូវ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​មុន។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី​​«រដ្ឋាភិបាល​បង្ហាញ​បញ្ហា​ប្រឈម​ក្នុង​ការ​ពង្រឹង​រដ្ឋបាល​ឯកភាព​ថ្នាក់​ស្រុក»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ពី​ការ​កើនឡើង យ៉ាងខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក។ ក្រុម​អ្នក​ជំនាញ​ច្រានចោល​ការ​លើកឡើង​ពី​ការ​ផ្ទុះ​ឡើង​លើក​ទី២​នៃ​ជំងឺ​កូវីដ១៩ ដោយ​ថា ការ​ផ្ទុះ​ឡើង​លើក​ទី​មួយ​មិន​ទាន់​ផុត​នៅ​ឡើយ​ទេ។ យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក Trump ច្រានចោល​សេចក្ដី​រាយការណ៍​ដែល​ថា​អ្នក​ចូលរួម​មាន​ចំនួន​តិច។ ពលករ​ចំណាកស្រុក​ថៃ​មិន​មានគ្រប់​លក្ខខណ្ឌ​ដើម្បី​​បាន​ទទួល​ជំនួយ​រដ្ឋ ពេល​មាន​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩។ សហរដ្ឋអាមេរិក​និង​រុស្ស៊ី ​ចាប់ផ្តើម​ចរចា​នុយក្លែអ៊ែរ​នៅ​ប្រទេស​អូទ្រីស។ រលក​កម្ដៅ​ឡើង​ក្តៅ​ខ្លាំង​ក្នុង​តំបន់​ស៊ីបេរី​នៃ​ប្រទេស​រុស្ស៊ី។ កូរ៉េ​ខាង​ជើង​ថា ខ្លួន​ត្រៀម​បញ្ជូន​ខិត្តប័ណ្ណ​ឃោសនា​រាប់​លាន​សន្លឹក​ចូល​កូរ៉េ​ខាង​ត្បូង។ ក្រុង​ Camden រដ្ឋ New Jersey ជា​គំរូ​នៃ​​ស្ថាប័ន​ប៉ូលិស​នៅ​សហគមន៍៕

XS
SM
MD
LG