ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២២ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រងគ្រោះ​​ឆ្លង​កូវីដ​១៩​ចូល​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​ចំណោម​ជនជាតិ​ចិន ដោយ​មិន​ទាន់​​ដឹង​ប្រភព។ គណបក្ស​ថ្មី​និង​ចាស់​ត្រៀម​ប្រកួត​នៅ​ថ្នាក់​ឃុំ​សង្កាត់​ក្នុង​បរិយាកាស​នយោបាយ​រឹតត្បិត។ កម្មវិធី Hello VOA មាន​កិច្ចពិភាក្សា​អំពី «ដំណាក់កាល​ថ្មី​នៃ​គោលនយោបាយ​ភូមិ​ ឃុំ-សង្កាត់​មាន​សុវត្ថិភាព និង​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​នៅ​បន្ត​ធ្វើ​នៅ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ ទោះ​មាន​ការ​គំរាម​ពី​យោធា​ក៏​ដោយ។ ចិន​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ខ្លួន​និង​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ចរចា​រឿង​ចំណាប់​ខ្មាំង​ជាមួយ​អ៊ីរ៉ង់។ សេតវិមាន​សង្ឃឹម​ថា សាលារៀន​រដ្ឋ​ភាគច្រើន​នឹង​បើក​ឡើង​នៅ​ខែ​មេសា។ សមាជិក​រដ្ឋសភា​អាមេរិក​រិះគន់​អំពើ​ហិង្សា​ប្រឆាំង​ជាតិ​សាសន៍​អាស៊ី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG