ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ២១ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា កម្មករ​​​​ ៥០​នាក់​ នៅ​ខេត្ត​កំពង់ចាម​ឆ្លង​ជំងឺ​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឆ្លង​រាល​ដាល​ច្រើន។ លោក ហ៊ុន សែន ការ​ពារ​នយោបាយ​ការ​បរទេស​​​​កម្ពុជា​និង​ប្រជាធិបតេយ្យ ក្នុង​គ្រា​មាន​ការ​ចោទ​ប្រកាន់​លម្អៀង​ទៅ​ចិន។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​ផ្អាក​កិច្ច​សន្ទនា​សេដ្ឋកិច្ច​ជាមួយ​អូស្ត្រាលី។ ក្រុម​អង្គការ​ឥស្លាម​អាមេរិកាំង​ធ្វើ​ពហិការ​មិន​ចូលរួម​ពិធី​បុណ្យ Eid នៅ​សេតវិមាន។ បុគ្គលិក​សុខាភិបាល​អេស្ប៉ាញ​ចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជនបទ ដែល​មិន​អាច​ចេញ​ពីផ្ទះ​បាន៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ២១ ឧសភា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ខេត្ត​កំពង់ចាម​រកឃើញ​ករណី​ឆ្លង​ជំងឺកូវីដ១៩ ប្រមាណ​ជិត ១០០​នាក់​ទៀត ក្រោយ​ផ្ទុះ​ឆ្លង​ក្នុង​រោងចក្រ។ គ្រួសារ៖ លោក ឆាំង សុង អតីត​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​របប​សាធារណ​រដ្ឋ​ខ្មែរ​ មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ។ ពិធីការិនី​ MyTV អះអាង​ថា ​នាង​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ ហើយនាង​​ប្រើ​កាំបិតដើម្បី​​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក ឆឺយ ឧត្តមរស្មី កូន​ប្រុស​របស់​លោក ឈុត វុទ្ធី បាន​ទទួល​បណ្ណ​កិត្តិយស​ពី​អភិបាល​ក្រុង​ឡូវែល​និង​ព្រឹទ្ធសភា រដ្ឋសភា​រដ្ឋ Massachusetts។ បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះ​សម្ពាធ​ផ្លូវចិត្ត​ពេល​សិក្សា​នៅ​អាមេរិក ក្នុង​ពេល​កូវីដ១៩ រាតត្បាត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អ៊ីស្រាអែល​និងក្រុម Hamas ចាប់ផ្ដើម​ការ​ឈប់បាញ់​គ្នា​ទៅវិញ​ទៅមក​ដោយគ្មាន​លក្ខខណ្ឌ។ ច្បាប់ថ្មី​របស់អាមេរិក​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មស្អប់ខ្ពើម​ផ្ដល់នូវ​មធ្យោបាយ​អនុវត្ត​ច្បាប់​ថ្មី ប៉ុន្តែ​តើ​វា​នឹង​ដំណើរការ​ដែរ​ឬទេ?។ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ព្រមាន​ថា ប្រទេស​ជប៉ុន​អាច​បង្កក​ជំនួយ​ទាំងអស់​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា។ លោក Biden ជួប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ពង្រឹង​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​អាស៊ី។ អូស្ត្រាលី​គ្រោង​បង្កើត​ឧទ្យាន​សមុទ្រ​សំខាន់​ពីរ​នៅ​មហាសមុទ្រ​ឥណ្ឌា។ ធនាគារ​កណ្តាល​ចិន​សហការ​ជាមួយ​ក្រុមហ៊ុន Ant និង Tencent ដើម្បី​បង្កើត​រូបិយវត្ថុ​ឌីជីថល និង​ព័ត៌មាន​ផ្សេង​ទៀត៕

XS
SM
MD
LG