កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗមានដូចជា អ្នកវិភាគមើលឃើញការប្រែប្រួលយុទ្ធសាស្ត្ររបស់អឺរ៉ុបក្នុងការដោះស្រាយបញ្ហាជាមួយចិន។ អ្នកសារព័ត៌មានថាការពន្យារពេលនៃការបន្តទិដ្ឋាការ ឬវីសាប្រភេទJ-1 អាចរាំងស្ទះដល់ការងារយកព័ត៌មានរបស់វីអូអេ។ អង្គការ Amnesty Internationalថា យោធារដ្ឋាភិបាលមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលក្នុងការវាយប្រហារមិនរើសមុខ។ ឥណ្ឌូណេស៊ីអាចដាក់កំហិតលើការពង្រីកអានុភាពរបស់ចិននៅដែនសមុទ្រអាស៊ី៕
ព័ត៌មានពេលរាត្រី
ព័ត៌មានអំពីកម្ពុជាមានដូចជា ករណីគ្រុនចាញ់មួយចំនួននៅខេត្តបាត់ដំបងអាចជាមេរោគកម្រមួយ ប៉ុន្តែមន្រ្តីជំនាញថាអាចព្យាបាលបាន។ សាលារៀនមួយចំនួនកំពុងប្រឹងប្រែងរៀបចំអនាម័យ និងប្រព័ន្ធស្តង់ដារសុវត្ថិភាពប្រឆាំងនឹងជំងឺកូវីដ១៩។ ព័ត៌មានអន្តរជាតិវិញមានដូចជា ការដែលលោក Biden រិះគន់លោក Trump អំពីការចោទប្រកាន់ថារុស្សីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នាខាងគោលនយោបាយការបរទេស។ លោក ត្រាំ ដាក់សម្ពាធឲ្យអភិបាលរដ្ឋនានាបើកសាលារៀនឡើងវិញ។ អង្គការ STOP AAPI Hate រកឃើញឧប្បទ្ទវហេតុរើសអើងជាតិសាសន៍អាស៊ីជាង ២.១០០ ករណី។ តំបន់បច្ចេកវិទ្យា Silicon Valley របស់វៀតណាម នឹងមិនដូចនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អង្គការសហប្រជាជាតិរិះគន់ខ្លាំងដល់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ដោយសារតែយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលនៅប្រទេសហ្វីលីពីន៕