ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ UDG ចិន​នៅ​កម្ពុជា។ បក្ស​កាន់​អំណាច​កម្ពុជា​ការពារ​ក្រុមហ៊ុន​ចិន UDG ក្រោយ​ក្រុមហ៊ុន​នេះ​រង​ទណ្ឌកម្ម​របស់​អាមេរិក។ កម្មវិធី​ Podcast «កម្ពុជា​សម្លឹង​ទៅ​មុខ» ស្ដី​អំពី «វប្បធម៌ និង​អត្តសញ្ញាណ»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Trump រៀបចំ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​ អេមីរ៉ាត​អារ៉ាប់រួម និង​បារ៉ែន។ លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ជា​អ្នក​សម្របសម្រួល​ការ​ជជែក​ដេញដោល​លើក​ទី​មួយ​រវាង​លោក Trump និង​លោក Biden។ លោក Pompeo ថា សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​នឹង​ជួយ​កាត់​បន្ថយ​ផល​វិបាក​នៃ​សង្គ្រាម។ លោក Yoshihide Suga ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន។ អង្គការ​សហប្រជាជាតិ​ថា ជំងឺកូវីដ១៩ បណ្ដាល​ឲ្យ​ការ​ធ្វើដំណើរ​អន្តរជាតិ​ធ្លាក់​ចុះ ៦៥%៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តំណាងរាស្ត្រអាមេរិកថ្កោលទោសការចាប់ខ្លួនក្រុមសកម្មជនយុវជននិងអ្នករិះគន់នៅកម្ពុជា។ យុទ្ធសាស្ត្រអាមេរិកទប់ស្កាត់ចិនរាលដាលប៉ះកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី ការព្យាបាលជំងឺកូវីដ១៩ ដោយប្លាស្មាពីអ្នកជាពីឈឺ។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា វីដេអូបង្ហាញពីអតីតទាហានមីយ៉ាន់ម៉ាពីរនាក់ សារភាពពីអំពើឃោរឃៅទៅលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។ លោក Biden បង្ហាញផែនការរបស់លោកក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩។ សហរដ្ឋអាមេរិកចោទជនសង្ស័យចិន ៥ នាក់ និងពាណិជ្ជករម៉ាឡេស៊ី ២ នាក់ថា បានលួចចូលប្រព័ន្ធកុំព្យូទ័រលើពិភពលោក។ សហរដ្ឋអាមេរិកជំទាស់នឹងការសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកទាក់ទិននឹងការយកពន្ធគយរបស់ខ្លួនលើទំនិញចិន។ មន្ត្រីអាមេរិកថា មិនមានសញ្ញានៃការវាយប្រហារតាមអ៊ីនធឺណិតលើប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិកទេ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

XS
SM
MD
LG